សង្គមស៊ីវិល ចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅប្រទេសចិន ជាឱកាសមាស កំណត់ទិសដៅថ្មី

ភ្នំពេញ ៖ សង្គមស៊ីវិលចាត់ទុក ដំណើរទស្សនកិច្ច របស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅប្រទេសចិន ជាឱកាសមាស កំណត់ទិសដៅថ្មី ក្រោយពីទទួលបាននូវសមិទ្ធផល ពេញ១ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់គណបក្សកុម្មុយនីស្តចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានប្រាប់ នៅថ្ងៃទី២ ខែធ្នូ ថា «ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំបាទយល់ថា ក្រោយពីទទួលបាន នូវសមិទ្ធផលពេញ១ឆ្នាំ២០២៤ នៃឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដំណើរទស្សនកិច្ចនេះ ជាឱកាសមាសដែលថ្នាក់ដឹកនាំ នៃគណបក្ស កាន់អំណាច របស់ប្រទេសយើងទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីកំណត់ទិសដៅសម្រាប់ឆ្នាំថ្មី២០២៥ និងផែនការរយៈពេលវែង នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ … Continue reading សង្គមស៊ីវិល ចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅប្រទេសចិន ជាឱកាសមាស កំណត់ទិសដៅថ្មី