សម្តេចតេជោ ឆ្លើយតបទៅនឹងលោក អឹម នី នៅខេត្តពោធិ៍សាត់ ក្រោយអះអាងថា «ធ្លាប់ជួយ សម្តេច នៅសម័យប៉ុលពត»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សម្ដេច ពុំធ្លាប់បានស្គាល់ លោក អឹម នី រស់នៅខេត្តពោធិ៍សាត់ឡើយ ហើយសម្ដេច មិនដែលភ្លេចគុណអ្នកណានោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបភ្លាមៗ ទៅកាន់បុរសម្នាក់ឈ្មោះ អឹម នី ក្រោយអះអាងថា «ខ្លួនធ្លាប់ស្គាល់ និងធ្លាប់បានជួយ សម្ដេច នៅសម័យប៉ុលពត»។ សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន មានរយៈពេលជិត ៤នាទី នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ បានឱ្យដឹងថា សម្ដេច ពុំមានប្រវត្តិផ្ទាល់ខ្លួនច្រើនឡើយ គឺមានតែមួយប៉ុណ្ណោះ ហើយប្រវត្តិនោះដែរ ក៏ត្រូវបានលើកយកមកផលិតជាខ្សែភាពយន្ដនោះ គឺរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ក៏ដូចជា បងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី … Continue reading សម្តេចតេជោ ឆ្លើយតបទៅនឹងលោក អឹម នី នៅខេត្តពោធិ៍សាត់ ក្រោយអះអាងថា «ធ្លាប់ជួយ សម្តេច នៅសម័យប៉ុលពត»