ផ្តន្ទាទោសស្រ្តីហ្វីលីពីន ១៣នាក់ ដាក់ពន្ធនាគារ ៤ឆ្នាំក្រោយពពោះជំនួស

ភ្នំពេញ៖ សាលាដំបូងខេត្តកណ្តាលបានសម្រេចដាក់ ពន្ធនាគារស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន (ពពោះជំនួស) ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នាថ្ងៃ២ ធ្នូបានឲ្យដឹងថា ករណីនេះកើតឡើងនៅចំណុចបុរី វិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ៦A ផ្ទះលេខ៦២រ ផ្លូវលេខ២៤ និងផ្ទះលេខ១៤អ ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។ កាលពីថ្ងៃ២៨ និង២៩វិច្ឆិកា តុលាការបានចាត់ការលើ សំណុំរឿងពាក់ព័ន្ធនឹងករណី ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែន និងករណីសមគំនិតក្នុងបទប៉ុនប៉ង ក្នុងអំពើលក់-ជួរមនុស្ស សម្រាប់នាំឆ្លងដែនលើស្តី្រជនជាតិហ្វីលីពីន១៣ នាក់ដែលមានជនជាប់ចោទជាស្ត្រីជនជាតិខ្មែរចំនួន ១នាក់ដែរ។ ចំពោះជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារដើម្បីមើលថែ ស្ត្រីជនជាតិហ្វីលីពីនត្រូវបានតុលាការសម្រេច៖ ១.កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទ ក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្ស សម្រាប់នាំឆ្លងដែនផ្តន្ទាទោសជនជាប់ចោទ និងកំណត់រយៈពេល៦ខែ តែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២ខែ។ បើតាមអ្នកនាំពាក្យដដែល បទល្មើសនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ … Continue reading ផ្តន្ទាទោសស្រ្តីហ្វីលីពីន ១៣នាក់ ដាក់ពន្ធនាគារ ៤ឆ្នាំក្រោយពពោះជំនួស