ជេម សុខ សូមអភ័យទោស​ សម្តេចតេជោ

ភ្នំពេញ ៖ លោក សុខ សុគន្ធ ហៅ ជេម សុខ នៅព្រឹកថ្ងៃ៣ ធ្នូនេះ បានធ្វើការសូមអភ័យទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ការចេញសារសូមទោសនេះ ក្រោយពីលោម ជេម សុខ បានលើកឡើងថា សម្តេចតេជោ ទៅប្រទេសចិន យ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែសម្តេចក៏តបទៅវិញ នារាត្រីថ្ងៃ២ ធ្នូថា គម្រោងទៅទស្សនកិច្ចនៅចិន មិនមែនទៅទាំងប្រញាប់ប្រញាល់នោះទេ គឺបានរៀបគម្រោងជិត២ខែហើយ។ បន្ទាប់ពីសម្តេចតបទៅវិញបែបនេះ លោក ជេម សុខ ដែលបានហៅសម្តេចតេជោថាជា “ផ្កាយព្រឹក” នោះថា “ប្អូនសូមអភ័យទោស ពីសម្ដេចបង បើមានការខុសឆ្គងត្រង់ណា។ ជាការពិតណាស់ ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន ។ ប្អូនសូម សម្ដេចបងមេត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ”៕