អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ៖ សេរីភាពសារព័ត៌មាន ត្រូវបានធានានិង ការពារដោយច្បាប់
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ។លោក ជិន ម៉ាលីនអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានសរសេលើបណ្តាញសង្គម នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៤យ៉ាងដូច្នេះថា ៖សេរីភាពសារព័ត៌មាន និង ការអនុវត្តច្បាប់ ! សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ,ផ្សាយពីព័ត៌មាន ពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺ ធ្វើចំពោះអ្នកកាសែត ដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ។ លោកបានលើកឡើងថា ប្រសិនបើអ្នកកាសែត ដែលផ្សាយព័ត៌មានពិត និង អនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។ អ្នកនាំពកា្យបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺ មានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាព ដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ ។ ការផ្សាយបរិហារកេរ្តិ៍ និង ជេរប្រមាថអ្នកដទៃ … Continue reading អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ៖ សេរីភាពសារព័ត៌មាន ត្រូវបានធានានិង ការពារដោយច្បាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed