សម្តេចធិបតី កែសម្រួលការងារ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ខណៈលោក នេត សាវឿន, លោក ប្រាក់ សុខុន, លោក អូន សព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជា នាយករដ្ឋមន្ដ្រីស្ដីទី

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចកែសម្រួលរបៀបរបបការងារ និងបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ក្នុងសេចក្ដីសម្រេចកែសម្រួលការងារនេះដែរ បានឲ្យដឹងថា លោក នេត សាវឿន, លោក ប្រាក់ សុខុន, លោក អូន សព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជា នាយករដ្ឋមន្ដ្រីស្ដីទី នៅពេល នាយករដ្ឋមន្ដ្រី អវត្តមាន៕