សម្តេចតេជោ ស្នើភាគីចិន សុំបញ្ជូនកម្មសិក្សាការី របស់កម្ពុជា មកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អនុប្រធាន សាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន សុំបញ្ជូនកម្មសិក្សាការី របស់កម្ពុជា មកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងបញ្ជូនគ្រូឧទ្ទេសនាម ព្រមទាំងអ្នកជំនាញ របស់ចិន ទៅធ្វើបទបង្ហាញនៅកម្ពុជាផងដែរ។ ការស្នើសុំរបស់សម្តេចតេជោនេះ នៅព្រឹកថ្ងៃ៣ ធ្នូ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចនៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចតេជោបានកោតសរសើរ ចំពោះការបណ្ដុះបណ្ដាលមន្ត្រីគណបក្សថ្នាក់ជាតិ ហើយសម្ដេចតេជោ ក៏បានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវ ជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេសសម្រាប់រៀបចំមហាសន្និបាត របស់គណបក្ស និងសម្រាប់ធ្វើជាខ្លឹមសារបង្រៀន បោះពុម្ពជាសៀវភៅ និងអត្ថបទ សម្រាប់ធ្វើការផ្សព្វផ្សាយ។ លើការសិក្សាស្រាវជ្រាវ នេះ សម្ដេចតេជោបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ច រវាងសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាមួយនឹង គណបក្ស ប្រជាជនកម្ពុជា តាមរយៈការបញ្ជូនកម្មសិក្សាការី របស់កម្ពុជាមកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននេះ និងបញ្ជូនគ្រូឧទ្ទេសនាម ព្រមទាំងអ្នកជំនាញ របស់ចិនទៅធ្វើបទបង្ហាញ នៅកម្ពុជា ។ … Continue reading សម្តេចតេជោ ស្នើភាគីចិន សុំបញ្ជូនកម្មសិក្សាការី របស់កម្ពុជា មកសិក្សានៅសាលាគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន