លោក ស៊ី ជីនពីង នឹងអញ្ជើញបំពេញ ទស្សនកិច្ច នៅកម្ពុជាម្តងទៀត
ភ្នំពេញ ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីន នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជាម្តងទៀត ក្នុងពេលវេលា សមស្របណាមួយ នាពេលខាងមុខនេះ ។នេះបើតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងជំនួបជាមួយលោក ស៊ី ជីនពីន នាថ្ងៃ ៣ ធ្នូ។ បើតាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ឆ្លៀតក្នុងឱកាសនៃជំនួបនេះ សម្តេចបានអញ្ជើញប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បីឲ្យលោកបានឃើញ នូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋ របស់លោកកាលពីឆ្នាំ២០១៦។ ប្រភពខាងលើបន្តថា “ឯកឧត្តម ស៊ី ជីនពីង រីករាយ នឹងទទួលការអញ្ជើញ របស់សម្តេចតេជោ ទៅបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ”។ ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការផ្លាស់ប្តូរ ប្រជាជនឲ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជាគោលដៅពេញ និយមសម្រាប់ទេសចរចិន៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed