សម្ដេចតេជោ ៖ ជោគជ័យនៃទំនាក់ទំនងកម្ពុជា-ចិន ឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យនៃទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ចិន គឺឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ ក្រោមការជំរុញនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សា ជាមួយលោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងប៉េកាំង សម្តេចតេជោ បានបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចនៅពេលនេះ មានគោលដៅពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងប្រទេសកម្ពុជានិងចិន ដែលឈានដល់ ដំណាក់កាលថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ សម្តេចតេជោ បញ្ជាក់បន្ថែមថា «មិត្តចិន មិនត្រឹមតែជាបង្អែករបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ថែមទាំងពង្រឹងឯករាជ្យភាពកម្ពុជា ខាងនយោបាយ ប្រឈមនឹងសភាពការណ៍សកលលោក ដែលប្រែលប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ»។ សម្តេចតេជោ បានជម្រាប លោក ចាវ ឡឺជី ថាជាប្រធានព្រឹទ្ធសភា សម្តេចបានកំណត់គោលដៅអាទិភាពពីរ គឺការលើកតម្កើងការទូតសភា តាមរយៈជំនួបរបស់សម្តេចជាមួយនឹងថ្នាក់ដឹកនាំបរទេស និងទស្សនកិច្ចរបស់សម្តេចនៅបរទេស … Continue reading សម្ដេចតេជោ ៖ ជោគជ័យនៃទំនាក់ទំនងកម្ពុជា-ចិន ឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed