១១ខែ កម្ពុជា នាំចេញអង្ករជាង ៥៧ម៉ឺនតោន គិតជាទឹកប្រាក់បាន ៤១៣លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន គិតជាទឹកប្រាក់បានចំនួន ៤១៣.៩០លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧»។ ប្រភព ដដែល បន្ដថា ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩ ៤៤៨ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧ លានដុល្លារ សហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រ ខាងកើត ចំនួន ៧ប្រទេស បានបរិមាណ … Continue reading ១១ខែ កម្ពុជា នាំចេញអង្ករជាង ៥៧ម៉ឺនតោន គិតជាទឹកប្រាក់បាន ៤១៣លានដុល្លារ