ឡាវ យល់ចិត្តយល់ថ្លើម ចំពោះការលំបាក់​ របស់កម្ពុជា ពេលដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV

ភ្នំពេញ ៖ ភាគីឡាវ បានសម្តែងនូវការយល់ចិត្តយល់ថ្លើម នៃការលំបាករបស់កម្ពុជា ពេលដែលកម្ពុជាសម្រេចដកខ្លួន ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ។ ការបង្ហាញអារម្មណ៍យល់ចិត្តយល់ថ្លើម របស់ភាគីឡាវនេះ ក្នុងឱកាសដែលលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានចូលជួបសម្ដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរនាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យ តាមគោលដៅយ៉ាងត្រចះត្រចង់។ ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គី លោក សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។ នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូន សម្តេចតេជោ ថាលោកពេញចិត្តជាខ្លាំង ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ តាមព្រំដែន … Continue reading ឡាវ យល់ចិត្តយល់ថ្លើម ចំពោះការលំបាក់​ របស់កម្ពុជា ពេលដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV