រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរចាត់វិធានការ​​​​​​ រុះរើ និងហាមដាក់ផ្ទាំង បដា​ផ្សព្វផ្សាយល្បែង តាមដងផ្លូវទីសាធារណៈ

ភ្នំពេញ​ ៖​ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ ផ្សព្វផ្សាយល្បែង តាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាប ទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការ លេងល្បែងតាមអនឡាញ ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយ នៃការអនុវត្តសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តសារាចរណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញ ផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាប ឱ្យបានម៉ឺងម៉ាត់ ក្នុងករណីនៅតែបន្តផ្សព្វផ្សាយ បំពានក្រោយផុតឱសានវាទ ។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធ ការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុត ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូ … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរចាត់វិធានការ​​​​​​ រុះរើ និងហាមដាក់ផ្ទាំង បដា​ផ្សព្វផ្សាយល្បែង តាមដងផ្លូវទីសាធារណៈ