ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ក្នុងដំណើរ បំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភារយៈពេល២ថ្ងៃ(៤-៥ធ្នូ)នៅចិនបានបង្ហាញពីការ ពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ឲ្យកាន់តែរឹងមាំរវាងប្រទេសទាំង២បន្ថែមទៀត។ នេះបើតាមការផ្សព្វផ្សាយរបស់ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ ៥ ធ្នូ។ លោកបណ្ឌិត បានលើកឡើងថា បើគេពិនិត្យទៅលើស្ថានភាព នៃទំនាក់ទំនងប្រទេសទាំង២ ការបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានព្រឹទ្ធសភានាពេលនេះ មានទិដ្ឋភាព ៥ចំណុចគឺ៖ ១ .ជាការបំពេញទស្សនកិច្ចជាផ្លូវការ និងដោយ សុឆន្ទៈ ព្រោះមុនការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ មានការប្រកាសព័ត៌មានជាផ្លូវការជាមុន និងត្រូវបានរៀបចំឡើង ដោយស្របទៅតាមបែបបទ ពិធីការការទូតរួចរាល់ជាស្រេច ពោលគឺមិនមែនជាទស្សនកិច្ចភ្លាមៗនោះទេ ហើយភាគីចិនក៏ពុំអាចទទួលស្វាគមន៍ ថ្នាក់ដឹកនាំនៃប្រទេសមួយ ដោយតក់ក្រហល់នោះឡើយ ពោលត្រូវមានការជូនដំណឹងរៀបចំពិធីការការ ទូតជាក់លាក់ និងច្បាស់លាស់ទុកជាមុន នៅក្នុងក្របខ័ណ្ឌ ពិធីការការទូតអន្តរជាតិ ។ ២. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលមាន លក្ខណៈពិសេសខុសប្លែកពីទំនាក់ទំនងដទៃ។ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងពិសេសដោយឡែក មួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រផង ជាទំនាក់ទំនងដែលមានលក្ខណៈ ការផ្សារភ្ជាប់សាច់ឈាមផង និងជាទំនាក់ទំនងចងភ្ជាប់ ដោយកត្តាវប្បធម៌ថែមទៀតផង។ … Continue reading បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចសម្តេចតេជោនៅចិន បញ្ជាក់ការពង្រឹងមិត្តភាពដែកថែប និងប្រតិបត្តិការឆកោណត្បូងពេជ្រ ឲ្យកាន់តែរឹងមាំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed