ខែវិច្ឆិកា គម្រោងវិនិយោគចំនួន៤៣ មានទុនវិនិយោគ ៩៤០លានដុល្លារ ត្រូវបានអនុម័តដោយ CDC

ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន ៤៣គម្រោង ដែលមានទុន វិនិយោគ សរុបប្រមាណ៩៤០លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា «ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៩៣៩លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ ៣៩ពាន់កន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មានចំនួន១១គម្រោង។ គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពី (១) សាធារណរដ្ឋសង្គមនិយម វៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប (២) សាធារណរដ្ឋ ប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក២៤,២៦% នៃទុនវិនិយោគសរុប និង … Continue reading ខែវិច្ឆិកា គម្រោងវិនិយោគចំនួន៤៣ មានទុនវិនិយោគ ៩៤០លានដុល្លារ ត្រូវបានអនុម័តដោយ CDC