សម្ដេចធិបតី ៖ ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល បង្កើនបរិមាណស្នាដៃតែងនិពន្ធ អមដោយការពង្រឹងក្រមសីលធម៌
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ និងលើកកម្ពស់គុណភាព អមដោយការពង្រឹងក្រមសីលធម៌ និងអត្ថន័យ នៃអត្ថបទតែងនិពន្ធ សំដៅការពារតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ និងប្រពៃណីជាតិ។ តាមរយៈសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ សម្ដេចធិបតី បានឱ្យដឹងថា ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ។ សម្ដេចធិបតី បន្ដថា ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំសំដៅជំរុញវប្បធម៌នៃការតែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាព អ្នកនិពន្ធ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ប្រកបដោយសុច្ឆន្ទៈ មនសិការនៃវប្បធម៌ សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពតែងនិពន្ធ ប្រកបដោយសច្ចធម៌ បរិយាបន្ន និង លើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិត ដើម្បីទាំងអស់គ្នា។ សម្ដេចធិបតី បន្ថែមថា រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ … Continue reading សម្ដេចធិបតី ៖ ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល បង្កើនបរិមាណស្នាដៃតែងនិពន្ធ អមដោយការពង្រឹងក្រមសីលធម៌
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed