លេខកូដ សម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិ នៃកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃកម្ពុជា ។ ការកំណត់នេះ ត្រូវបានរៀបចំតាមគោលការណ៍និងទម្រង់ ដូចខាងក្រោម៖ រាជធានី ខេត្ត ត្រូវមានលេខកូដសម្គាល់ ២ខ្ទង់ , ក្រុង ស្រុក ខណ្ឌ ត្រូវមានលេខកូដសម្គាល់ ៤ខ្ទង់ , ឃុំ សង្កាត់ ត្រូវមានលេខកូដសម្គាល់ ៦ខ្ទង់ និងភូមិ ត្រូវមានលេខកូដសម្គាល់ ៨ខ្ទង់៕