អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង
ភ្នំពេញ ៖ តាមរយៈវីដេអូ ប្រមាណ ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពី កម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។ លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការ បង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេង ល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារ ពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាង ចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ( ៥០.០០០រៀល)ដល់ប្រាំសែនរៀល ( ៥០០.០០០.រៀល)និងដាក់ពន្ធនាគារ ពីមួយខែដល់មួយឆ្នាំ។ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះអ្នកបើកល្បែង អ្នកកាន់ កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារ ល្បែងខុសច្បាប់ ក៏មិនខុស ពីអ្នកលេង ល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះ ត្រូវផ្តន្ទាទោស … Continue reading អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed