នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ហោះរូបភាពផ្សេងៗ ប្រើឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណា ឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ របស់មន្ត្រីនគរបាលជាតិ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ការបង្ហោះរូបភាពផ្សេងៗ លើបណ្តាញសង្គមប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយស របស់មន្ត្រីនគរបាលជាតិ។ តាមរយៈសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ មន្ត្រីនគរបាលជាតិ បានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ និងទទួលបាននូវសមិទ្ធផលជាបន្តបន្ទាប់។ ដោយពិនិត្យឃើញថា បច្ចុប្បន្ន មានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook Tiktok Instagram និងបណ្តាញសង្គមផ្សេងៗទៀត ដែលវីដេអូ មួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួល បានការរិះគន់ពីសាធារណជនផងដែរ។ ដើម្បីបង្ហាញពីឆន្ទៈមោះមត់ និងភាពមិនទន់ជ្រាយរបស់មន្ត្រីនគរបាលជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ … Continue reading នាយឧត្តមសេនីយ៍ ស ថេត ៖ ការបង្ហោះរូបភាពផ្សេងៗ ប្រើឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណា ឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ របស់មន្ត្រីនគរបាលជាតិ