ធុរជន និងវិនិយោគិនអាមេរិក ស្វែងរកឱកាសវិនិយោគ ទៅលើវិស័យទេសចរណ៍ នៅកម្ពុជា

ភ្នំពេញ៖ ធុរជន និងអ្នកវិនិយោគិន អាមេរិក ពីរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចូលជួបសម្ដែងការ គួរសមនិងពិភាក្សាការងារ ជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្នើសុំអនុសាសន៍ ក្នុងការពិនិត្យលទ្ធភាព ឱកាសវិនិយោគ ទៅលើវិស័យ ទេសចរណ៍នៅកម្ពុជា។ ការចូលជួបនេះ ដឹកដោយលោក ហួត គីម ឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា រដ្ឋកាលីហ្វ័រញ៉ា និងប្រតិភូធុរជន និងវិនិយោគិន ពីរដ្ឋកាលីហ្វ័រញ៉ាសរុបចំនួន២៧រូប ៕