អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៖ ការពិត ជាពន្លឺ សម្រាប់លុបបំបាត់ទីងងឹត ដែលជាជម្រក របស់ក្រុមអ្នកបង្កើត ព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាប់តូច កំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់ បង្កឱ្យមានចលាចលសង្គម តាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន ។ ប៉ុន្តែព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹត ដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មាន ក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ លោកបន្តថា ជាក់ស្តែង តាមរយៈព័ត៌មានពិត ដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេ ដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រ ក្រុមប្រឆាំងជ្រុលនិយម ក៏បានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ែន បូណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត … Continue reading អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៖ ការពិត ជាពន្លឺ សម្រាប់លុបបំបាត់ទីងងឹត ដែលជាជម្រក របស់ក្រុមអ្នកបង្កើត ព័ត៌មានក្លែងក្លាយ