ភ្នំពេញ ៖ ដើម្បីអនុវត្តសារាចរណែនាំលេខ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ឱ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការណែនាំ ដូចខាងក្រោម៖ ១- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវរៀបចំអនុវត្តនូវការងារមួយចំនួន ដូចខាងក្រោម៖ -ត្រូវបន្តពង្រឹងអនុវត្តវិធានការ ទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន-ត្រូវចាត់វិធានការតឹងរឹង ក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងច្បាប់គ្រប់ប្រភេទ-ត្រូវចាត់វិធានការត្រួតពិនិត្យការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាផ្ទាំងប៉ាណូ របារកាត់ទទឹងផ្លូវ ទូរទស្សន៍ LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក ។ល។ ករណីរកឃើញថាមានការ ផ្សព្វផ្សាយល្បែងស៊ីសង ត្រូវចាត់វិធានការបកផ្ទាំងផ្សព្វផ្សាយនោះចេញជាបន្ទាន់-ត្រូវសហការជាមួយមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យ យល់ដឹងពីហានិភ័យ និងផលប៉ះពាល់នៃការលេងល្បែងស៊ីសង ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែង ស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព” ។ ២-មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវជំរុញលើកទឹកចិត្តស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ … Continue reading អាជ្ញាធរភ្នំពេញ ណែនាំឱ្យកងកម្លាំងគ្រប់ប្រភេទ ត្រូវអនុវត្តវិធានការ ទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed