រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរាជធានី-ខេត្ត ចាត់វិធានការបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព របស់សមាគម និងអង្គការ ដែលបោកប្រាស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ បញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផល ប្រយោជន៍ផ្ទាល់ខ្លួន ។ ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់ និងលក្ខន្តិកៈដែលខ្លួនតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យចៀសវាង ជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រមុខក្រសួងមហាផ្ទៃ … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរាជធានី-ខេត្ត ចាត់វិធានការបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព របស់សមាគម និងអង្គការ ដែលបោកប្រាស់ប្រជាពលរដ្ឋ