សម្តេចធិបតី ៖ វាយតម្លៃ លើការជួញដូរ នៅកម្ពុជា ពីសំណាក់បរទេស ក៏មិនសុក្រិត្យ និងយុត្តិធម៌

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រៀងរាល់ឆ្នាំការវាយតម្លៃ និងដាក់ចំណាត់ឲ្យកម្ពុជា លើការជួញដូរមនុស្សពីសំណាក់ ប្រទេសមួយចំនួនគឺមិនសុក្រឹត្យ និងយុត្តិសម្រាប់កម្ពុជាឡើយ ទោះបីជាកម្ពុជាខិតខំទប់ស្កាត់ បង្ក្រាបយ៉ាងណាក៏ដោយ។ ក្នុងឱកាសអញ្ជើញជាអធិបតីខួបលើកទី១៨ ទិវាជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»នៅព្រឹកថ្ងៃ១២ ធ្នូ សម្តេចធិបតីមានប្រសាសន៍ថា កន្លងមកមានការវាយតម្លៃ និងឲ្យចំណាត់ថ្នាក់មកលើការជួញដូរ មនុស្សនៅកម្ពុជា ថាមិនល្អបែបនេះបែបនោះ។ ចំពោះការវាយតម្លៃនេះ សម្តេចអះអាងថា កម្ពុជាក៏មិនបដិសេធដែរ ប៉ុន្តែកម្ពុជាក៏មានសិទ្ធិការពារខ្លួនផងដែរ ព្រោះព័ត៌មានខ្លះក៏ជាព័ត៌មានមិនពិតដែលផ្សាយចេញទៅមានចេតនាបង្ខូចឈ្មោះកម្ពុជា។ ជាក់ស្តែងសម្តេច ក៏បានលើកឡើងពីករណី ក្មេងប្រុសតៃវ៉ាន់២នាក់ នាពេលកន្លងមកដែលបានបង្ហាញ វិដេអូអំពីការជួញដូរ មនុស្សនៅខេត្តព្រះសីហនុ តែការពិត ជាការសម្តែងរបស់ពួកគេសោះ និងថ្មីៗនេះ ករណីជនជាតិកូរ៉េម្នាក់ ដែលបង្ហាញពីសកម្មភាពមួយចំនួន នៅរាជធានី ភ្នំពេញថា មានការចាប់ជំរិតខ្លួន ពីសំណាក់ជនជាតិចិន តែដល់សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ គឺមិនមានរឿងបែប នេះកើតឡើងទេ។ សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “កិច្ចការកន្លងទៅ កន្លែងខ្លះ ការវាយតម្លៃមកលើកម្ពុជានៅលើការជួញដូរមនុស្សនេះ ក៏មិនសុក្រិត្យ និងយុត្តិធម៌ប៉ុន្មានដែរ … Continue reading សម្តេចធិបតី ៖ វាយតម្លៃ លើការជួញដូរ នៅកម្ពុជា ពីសំណាក់បរទេស ក៏មិនសុក្រិត្យ និងយុត្តិធម៌