ក្រសួងការពារជាតិ ៖ ការចូលចត របស់នាវាចម្បាំង កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែព្រះសីហនុ ជាព្រឹត្តិការណ៍សំខាន់

ភ្នំពេញ ៖ តបតាមអំពីសំណើ របស់សហរដ្ឋអាមេរិក ក្រសួងការពារជាតិបានឯកភាព ចំពោះសំណើរដែលសំចតនាវាចម្បាំង កងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះការចូលចតក្នុងដំណើរទស្សនកិច្ចខាងលើនេះ ត្រូវបានក្រសួងការពារជាតិ តាមរយៈសេចក្តីប្រកាសព័ត៌មានខ្លួននាថ្ងៃ ១៣ ធ្នូថា “គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក”។ ប្រភពបន្តថា នាវាចម្បាំងកងទ័ពជើងទឹក អាមេរិកនេះមាននាវិក សរុបចំនួន១០៣នាក់។ ការចូលសំចតនាវា របស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាមេរិក។ សេចក្តីប្រកាសបន្ថែមថា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំង កងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះ ជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ (ចាប់ពីឆ្នាំ២០១៧)។ ក្នុងអំឡុង ពេលចូលសំចត នាវានៅកម្ពុជារយៈពេល៥ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការ សកម្មភាពជាបន្តបន្ទាប់ ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ … Continue reading ក្រសួងការពារជាតិ ៖ ការចូលចត របស់នាវាចម្បាំង កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែព្រះសីហនុ ជាព្រឹត្តិការណ៍សំខាន់