សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និងប្រកបដោយ ចលនាការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ នាឱកាសអញ្ជើញជាជាអធិបតីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និងប្រកបដោយចលនការ។ សម្តេចបវរធិបតី បានណែនាំឱ្យបន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក, ព្រម ទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ក្នុង និង ក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាព នៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញ របស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំវិស័យ ឯកជនបន្ថែមទៀត ទៅចូលរួមព្រឹត្តិការណ៍ ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេសដែលមានទីផ្សារសក្កានុពល, រួមមានជាអាទិ៍៖ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម ។ល។ … Continue reading សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច