ជប៉ុនផ្តល់ ជំនួយ៩០ម៉ឺនដុល្លារ​ បន្ថែមសម្រាប់ការ ជួសជុលប្រាសាទបាយ័ន

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Kawase Taro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ វប្បធម៌ពហុភាគី នៃក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ ជំនួយចំនួន ៩០ម៉ឺនដុល្លារបន្ថែម ដល់កិច្ចការអភិរក្ស និងជួសជុល ប្រាសាទបាយ័ន ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ។នេះបើតាមការចុះផ្សាយ របស់ក្រសួងវប្បធម៌៕