សម្តេចធិបតី៖ នៅមានជនឆ្លៀតឱកាស ឈប់ធ្វើមន្ត្រីយូរហើយ តែគ្រងសម្លៀកបំពាក់មន្ត្រីរាជការ ទៅយកពន្ធពីអ្នកដទៃ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅមានជនខិលខូច ឆ្លៀតឱកាសនិយម បន្លំខ្លួនជាមន្ត្រីរាជការ ហើយទៅទាលុយ ឬយកពន្ធពីគេ ទាំងដែលខ្លួនឯង លែងជាមន្រ្តីយូរឆ្នាំមកហើយ ។ ការលើកឡើង របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវ រកឃើញករណីមិនប្រក្រតីមួយចំនួន ទាក់ទិននឹងជនឆ្លៀតឱកាស ដែលតែងតែចាំបន្លំខ្លួន ជាអ្នកសម្របសម្រួល ឬជាអ្នករត់ការបំពេញបែបបទ ដើម្បីទារកម្រៃ ជើងសារពីអ្នកដទៃ នៅពេលដែលរាជរដ្ឋាភិបាល ប្រកាសគោលនយោបាយអ្វីមួយ តួរយ៉ាង នាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ សម្តេចធិបតី បានសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានអំពាវនាវ ឱ្យប្រុងប្រយ័ត្ន លើករណីឆបោកណាមួយ ឬទាមទារឱ្យបងថវិកាណាមួយ សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ថ្លែងក្នុងឱកាសនោះ​សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមបែបនេះ ព្រោះកន្លងទៅមានអ្នកអាជីវកម្មចឹងទៀត ឱ្យតែមាន ថាយើងប្រុងចេញស្អីមួយនឹង គឺមានអ្នកគេដើរតាំងខ្លួនជាអ្នកតំណាង ហើយទៅយកលុយបងប្អូនមកថា រត់ចុះឈ្មោះអោយ ដល់ចឹងបងប្អូនយល់ថា ក្រែងនាយករដ្ឋមន្ត្រីប្រកាសថាអត់យកលុយ ហេតុអ្វីមកយកលុយខ្ញុំ ចឹងយល់ច្រឡំថាអ្នកនឹង គឺជាមន្ត្រីរបស់រាជរដ្ឋាភិបាល … Continue reading សម្តេចធិបតី៖ នៅមានជនឆ្លៀតឱកាស ឈប់ធ្វើមន្ត្រីយូរហើយ តែគ្រងសម្លៀកបំពាក់មន្ត្រីរាជការ ទៅយកពន្ធពីអ្នកដទៃ