រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា-ថៃ ជួបពិភាក្សាតាមទូរស័ព្ទ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ។ ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈដូចគ្នាថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រីក និងបានឯកភាពធ្វើការជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងលើកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី។ ភាគីទាំងពីរទន្ទឹងរង់ចាំការរៀបចំសកម្មភាពរួមគ្នា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រទាំងពីរនៅឆ្នាំ២០២៥៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed