សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ការីក នៅកម្ពុជាគឺការអភិវឌ្ឍន៍ មិនមែន ផ្ការីក នាំទៅរកសង្គ្រាមនោះទេ
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ផ្ការីក នៅប្រទេសកម្ពុជា គឺការអភិវឌ្ឍន៍ មានអគារខ្ពស់ៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អៗ, មិនមែន ផ្ការីក នាំទៅរកសង្គ្រាមនោះឡើយ។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពី បុគ្គលចាស់វស្សា រត់ទៅរស់នៅក្រៅប្រទេស បានដាក់ចេញយុទ្ធនាការ ផ្ការីក ដើម្បីដួលរំលំរាជរដ្ឋាភិបាល។ នាឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ការីក នៅកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ដែលប្រជាពលរដ្ឋចង់បាន។ សម្តេចបវរធិបតី មានប្រសាសន៍ថា «មានម្នាក់នៅក្រៅប្រទេស គេនិយាយពីផ្ការីក រឿងផ្តួលរាជរដ្ឋាភិបាល កើតសង្គ្រាម។ តែយើងអត់ទេ ផ្ការីក គឺនៃការអភិវឌ្ឍន៍ ហើយដាក់អភិវឌ្ឍវិស័យឯកជននៅទីនេះ (នៅក្រុងអរិយក្សត្រ) ដើម្បីរីកនាំទៅកន្លែងផ្សេងទៀត … Continue reading សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ការីក នៅកម្ពុជាគឺការអភិវឌ្ឍន៍ មិនមែន ផ្ការីក នាំទៅរកសង្គ្រាមនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed