សម្តេចធិបតី បានឱ្យវិស័យឯកជន សិក្សាគម្រោង​សាងសង់ស្ពានលើទឹក ឬក្រោមទឹក ពីទីក្រុងមេគង្គឃី តំបន់អរិយក្សត្រទៅកាន់កោះនរា

កណ្តាល៖ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា បានឱ្យវិស័យឯកជន ធ្វើការសិក្សាទៅលើលទ្ធភាព គម្រោងសាងសង់ស្ពាន ទាំងលើទឹក ឬក្រោមទឹក ពីទីក្រុងមេគង្គឃី តំបន់អរិយក្សត្រ ទៅកាន់កោនរា ។ ក្នុងឱកាសនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ នូវតម្រូវការនៃសរសៃតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កាន់តែច្រើនកាន់តែប្រសើរ ខណៈនៅក្នុងទីក្រុងភ្នំពេញ អាចមានការកកស្ទះ ដោយសារលំហូរចរាចរណ៍មមាញឹក ។ ជាមួយគ្នានេះ សម្តេចថែមទាំងលើកឡើងទៀតថា ទោះបីជាទីក្រុងភ្នំពេញ មានស្ពានឆ្លងកាត់ទន្លេ មកទល់នឹងពេលនេះច្រើនយ៉ាងណាក្តី ក៏នៅមិនទាន់បំពេញតម្រូវការ នៃការធ្វើដំណើរគ្រប់គ្រាន់ឡើយ ហេតុនេះ សម្តេចក៏បាន ឱ្យវិស័យឯកជន សិក្សាសាងសងស្ពានបន្ថែម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “មុនយើងមានស្ពាន១កន្លះ ស្ពានព្រះមុន្នីវង្ស ហើយស្ពានជ្រោយចង្វារដាច់មួយកំណាត់ ឥឡូវទាំងស្ពានព្រះមុន្នីវង្ស … Continue reading សម្តេចធិបតី បានឱ្យវិស័យឯកជន សិក្សាគម្រោង​សាងសង់ស្ពានលើទឹក ឬក្រោមទឹក ពីទីក្រុងមេគង្គឃី តំបន់អរិយក្សត្រទៅកាន់កោះនរា