លោក Wang Wenbin ៖ គម្រោងជំនួយថ្មីៗ កំពុងដំណើរ ការនៅកម្ពុជា
ភ្នំពេញ ៖ ឆ្លើយតបទៅមតិមួយចំនួនអំពីចិន ផ្អាកផ្តល់ជំនួយមកកម្ពុជា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា គម្រោងជំនួយថ្មីៗរបស់ចិនកំពុងតែដំណើរការនិងអនុវត្តនៅកម្ពុជា។ យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោកនារាត្រីថ្ងៃ១៧ ធ្នូ លោក Wang Wenbin បានលើកឡើងថា “ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កា ជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ”។ លោកបន្តថា ភាគីចិននឹងបន្តគាំទ្រ យ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោង ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងផែនការជីវភាពរស់នៅ របស់ប្រជាជន។ លោកសង្កត់ធ្ងន់ថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិ រវាងចិននិងកម្ពុជា ពីសំណាក់បុគ្គលណាមួយ គឺមិនអាចទៅរួចបានឡើយ ។ ការលើកឡើងរបស់លោកទូតចិន អំពីការផ្តល់ជំនួយមកកម្ពុជា បន្ទាប់ពីមានការលើកឡើងថា ចិនបានផ្អាកផ្តល់ប្រាក់កម្ចី និងជំនួយផ្សេងៗមកកម្ពុជា និងថាចិនឈប់គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ។ ទន្ទឹមនឹងនេះដែរ លោក មាស សុខសេនសាន ក៏បានចេញមកច្រានចោល លើការមួលបង្កាច់ អំពីផ្តល់ជំនួយនេះ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed