រដ្ឋលេខាធិការដ្ឋាន​ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិតេជោ នឹងបើកដំណើរការប្រតិបត្តិការ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ លោក សយ សុខាន់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកំណត់ដាក់ដំណើរការ ប្រតិបត្តិការជាផ្លូវការ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខ ខណៈវឌ្ឍនភាពនៃការសាងសង់ សម្រេចបានប្រមាណ៩២% នៃគម្រោងទាំងមូល ។ ការលើកឡើងរបស់រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ខាងលើនេះធ្វើឡើង ក្រោយបញ្ចប់កិច្ចប្រជុំ គណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួល ដោះស្រាយការងារ រៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយគ្រប់ភាគីពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងឱកាសនេះ ក៏បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមើលជាក់ស្តែងនៅលើទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលការងារ២សំខាន់ ក្នុងនោះទី១ អំពីវឌ្ឍនភាពគម្រោង និងទី២ ការកំណត់កាលបរិច្ចេទជាក់លាក់មួយ ដើម្បីបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោជាផ្លូវការ ។ … Continue reading រដ្ឋលេខាធិការដ្ឋាន​ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា អាកាសយានដ្ឋាន អន្តរជាតិតេជោ នឹងបើកដំណើរការប្រតិបត្តិការ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥