កម្ពុជាចាត់ទុក «សប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង» លើកកម្ពស់កិច្ច សហប្រតិបត្តិការ រវាងចិននិង ប្រទេសក្នុងតំបន់ 

រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង» ពិតជាបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ រវាងប្រទេសចិន និងប្រទេសក្នុងតំបន់ កាន់តែល្អប្រសើរឡើង ។ មានប្រសាសន៍ នៅក្នុងកម្មវិធី «សប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង» លើកទី៦ នារាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលព្រឹត្តិការណ៍សប្តាហ៍ភាព យន្តអន្តរជាតិឡានឆាង-មេគង្គ ធ្វើឡើង ក្រៅទឹកដី ខេត្តយូណាន នៃប្រទេសចិន ហើយសកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និង ឆន្ទៈក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើឲ្យប្រសើរឡើងថែមទៀត នូវកិច្ចសន្ទនា រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ។ លោកជំទាវ សង្ឃឹមថា សប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង លើកទី៦ ក្លាយជាវេទិកា នៃការចែករំលែកគំនិតច្នៃប្រឌិត មិត្តភាព សាមគ្គភាព ដើម្បីកសាងអនាគត និងជោគវាសនារួមគ្នា ។ ក្នុងនាមក្រសួងវប្បធម៌ លោកជំទាវ … Continue reading កម្ពុជាចាត់ទុក «សប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង» លើកកម្ពស់កិច្ច សហប្រតិបត្តិការ រវាងចិននិង ប្រទេសក្នុងតំបន់