លោក ផន រឹម ៖ ការកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយ គម្រោងព្រែកជីក ហ្វូនណនតេជោ នឹងត្រូវបញ្ចប់ថ្ងៃនេះ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា ការកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោដែលនៅសេសសល់ ប្រមាណជា២%ទៀត នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះហើយ។ បើតាមហ្វេសប៊ុកលោក ផន រឹម នាថ្ងៃ២០ ធ្នូ ក្នុងរយៈពេល៩ថ្ងៃ(គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤) ក្រុមការ ងារការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ បានសម្រេចកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោចំនួន ១៣៩ចំណុច ក្នុងចំណោម១៤២ចំណុច ស្មើជិត៩៨% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង២១ គីឡូម៉ែត្រ។ លោកថា “ការកំណត់និយាមកា និងបោះបង្គោល ដែលនៅសេសសល់ នឹងត្រូវបញ្ចប់ ១០០% នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤”។ សម្រាប់ការងារនេះលោកបញ្ជាក់បន្ថែមថា ក្រុមការងារបច្ចេកទេស មានការសហការគ្នាល្អ ក្នុងការងារអនុវត្តការងារ ទោះជាទីតាំងបង្គោលមួយចំនួន ស្ថិតនៅក្នុងបឹងមានទឹកជ្រៅ មានព្រៃដែលត្រូវចុះដើរឆ្កាព្រៃ បន្លា ដើម្បីទៅដល់។ … Continue reading លោក ផន រឹម ៖ ការកំណត់និយាមកា និងបោះបង្គោល តាមបណ្តោយ គម្រោងព្រែកជីក ហ្វូនណនតេជោ នឹងត្រូវបញ្ចប់ថ្ងៃនេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed