ភ្នំពេញ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា ដំណើរបំពេញ ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ខេត្តហៃណាន ប្រទេសចិន គឺជាការចាក់បញ្ចូល នូវគុណតម្លៃ ដ៏មហាសាលនៃទំនាក់ទំនងយ៉ាងរឹងមាំខ្លាំងក្លាជាប្រពៃណី រវាងប្រទេសយើងទាំងពីរ ។ លោកបណ្ឌិតបញ្ជាក់ថា ដំណើរបំពេញព្រះរាជទស្សនកិច្ច ក៏ជាការគូសរំលេចយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាទំនាក់ទំនងដែកថែប ជាទំនាក់ទំនងកល្យាណមិត្ត នៅគ្រប់កាលៈទេសៈ ដើម្បីពង្រឹងនិងពង្រីក នូវផលប្រយោជន៍ កាន់តែធំ និងច្រើនមហាសាលបន្ថែមទៀតដល់ប្រជាជននៃប្រទេសយើងទាំងពីរ ហើយក៏ជាការប្រកាសត្រៀមបើកទំព័រថ្មី ឆ្នាំ២០២៥ ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ដោយសារខេត្តហៃណាន ក៏ជាតំបន់ដែលមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ និងមានភាពស្រដៀងគ្នាខ្លាំងនឹងប្រទេសកម្ពុជា ប្រសិនជាយើងពិនិត្យលើជ្រុងនៃអាកាសធាតុ ។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ … Continue reading លោកបណ្ឌិតជាមុនីឫទ្ធិ ៖ ដំណើរបំពេញព្រះរាជ ទស្សនកិច្ចរបស់ ព្រះមហាក្សត្រកម្ពុជា ទៅកាន់ខេត្តហៃណាន គឺជាការចាក់បញ្ចូល នូវគុណតម្លៃ ដ៏មហាសាល នៃទំនាក់ទំនងយ៉ាងរឹងមាំ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed