អ្នកសេដ្ឋកិច្ច ៖ ការបង្កើនថវិកាចំណាយឆ្នាំ២០២៥ ដោយសាររាជរដ្ឋាភិបាល មានជំនឿលើប្រភពចំណូល រដ្ឋកើនឡើង
ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៥ ដែលឈានចូលមកដល់ប្រមាណជា១អាទិត្យទៀតនេះ រាជរដ្ឋាភិបាលបានតំឡើង ការចំណាយខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅដែលការ បង្កើនការចំណាយនេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចវ័យក្មេងលោកបណ្ឌិត ឆេង គឹមឡុងសម្លឹងឃើញថា ដោយសាររាជរដ្ឋាភិបាល មានជំនឿទុកចិត្តខ្ពស់លើប្រភព ចំណូលរដ្ឋកើនឡើងដែរ។ លោកបណ្ឌិតឆេង គឹមឡុង មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២០ ធ្នូថា “ការបង្កើនថវិកា ចំណាយរបស់រដ្ឋនៅឆ្នាំ២០២៥ ខាងមុខ បញ្ជាក់ថារដ្ឋាភិបាល មានជំនឿចិត្តលើប្រភព ចំណូលរដ្ឋដែល មានការកើនឡើងជាងមុន ហើយក៏បញ្ជាក់ពីការឆ្លើយតបទៅ តាមតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង ទាំងផ្នែករឹងនិងទន់”។ ដើម្បីឲ្យការបង្កើនការចំណាយអាច ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់លោកថា លុះត្រាតែកម្មវិធីចំណាយ ត្រូវបានសិក្សា វិភាគ និងកំណត់ទិសដៅតាមអាទិភាព និងតារាងពេលវេលា ដែលធានាការបំពេញ បង្គ្រប់តម្រូវការតាមវិស័យនិងអនុវិស័យ ជាពិសេស ទៅតាមយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១) ដែលគ្របដណ្តប់លើអាទិភាពគន្លឹះទាំងប្រាំរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ លោកពន្យល់ទៀតថា ហើយលើសពីនេះទៀត គឺចាំបាច់ពង្រឹងពង្រីកខឿននិងសក្តានុពលកំណើនសេដ្ឋកិច្ច ទាំងក្របខណ្ឌ សេដ្ឋកិច្ចក្នុង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់សេដ្ឋកិច្ចស៊ី … Continue reading អ្នកសេដ្ឋកិច្ច ៖ ការបង្កើនថវិកាចំណាយឆ្នាំ២០២៥ ដោយសាររាជរដ្ឋាភិបាល មានជំនឿលើប្រភពចំណូល រដ្ឋកើនឡើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed