ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន ចូលជួបពិភាក្សាការងារ នាថ្ងៃទី២០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់រួចរាល់ហើយ ។ ក្នុងជំនួបនោះដែរសម្តេចតេជោ បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។ ជាមួយគ្នានោះលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង បន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។ លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទំនាក់ទំនងរបស់កម្ពុជា បានបន្តរីកចម្រើន និងពង្រឹងពង្រីកលើគ្រប់វិស័យ រួមទាំងវិស័យសន្តិសុខផងដែរ។ លោកក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក … Continue reading សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីសាងសង់រួចរាល់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed