អាជ្ញាធរអគ្គិសនីកម្ពុជា នឹងពិគ្រោះយោបល់លើការកំណត់ បញ្ជីថ្លៃដំឡើងប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ លើដំបូល

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នឹងបើកការពិគ្រោះយោបល់សាធារណៈ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់ បញ្ជីថ្លៃដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល រហូតដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥ខាងមុខ។ កិច្ចពិគ្រោះយោបល់នេះនឹងធ្វើឡើងជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធ អង្គការ/ដៃគូរអភិវឌ្ឍនានា ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ លើដំបូល អ្នកប្រើប្រាស់អគ្គិសនីដែលមានបំណងដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និង សាធារណជនទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង របស់របស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ។ សេចក្តីជូនដំណឹងបន្តថា ក្រោយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ “បញ្ជីថ្លៃដំឡើងប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល”នេះ នឹងត្រូវចាត់ទុកថាបានឆ្លងកាត់ការពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនីកម្ពុជាអាចធ្វើការពិនិត្យ និងអនុម័តបញ្ជីថ្លៃនេះ ទៅតាមការកំណត់របស់ច្បាប់ ស្តីពីអគ្គិសនីកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា អាចទទួលពិនិត្យការផ្តល់យោបល់បាន អាជ្ញាធរអគ្គិសនីកម្ពុជា សំណូមពរសុំឱ្យការផ្តល់យោបល់មកឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា មានមូលដ្ឋានសំអាងគ្រប់គ្រាន់ ដើម្បីរក្សាបានយុត្តិធម៌រវាងអ្នកផ្តល់សេវាកម្មដំឡើងផង និងអ្នកប្រើប្រាស់មាន ដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យ លើដំបូលផង។ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់ “បញ្ជីថ្លៃដំឡើងប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល” មានតម្កល់ទុកនៅ អាជ្ញាធរអគ្គិសនីកម្ពុជា រដ្ឋបាលរាជធានី-ខេត្តទាំង២៥ រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សាលាឃុំ-សង្កាត់ និងអាជ្ញាធរមូលដ្ឋាន … Continue reading អាជ្ញាធរអគ្គិសនីកម្ពុជា នឹងពិគ្រោះយោបល់លើការកំណត់ បញ្ជីថ្លៃដំឡើងប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ លើដំបូល