កម្ពុជា នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃ២៥ដល់២៨ធ្នូ
ភ្នំពេញ ៖ដោយសារកម្ពុជាទទួលរងឥទ្ធិពលសម្ពាធទាបដែលកំពុងកើតមាន និងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ហើយក៏ធ្វើឱ្យមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ នឹងធ្វើឱ្យមានភ្ញៀវធ្លាក់ស្ទើរតែនៅគ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃ២២ ធ្នូបានឱ្យដឹងថា ក្នុងនោះតំបន់វាលទំនាប៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០%។ សម្រាប់តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។ ចំណែកតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី២០%។ ដោយឡែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់ មធ្យមអតិបរមា ២,៧៥ម៉ែត្រ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed