លោក កើត រិទ្ធ៖ ករណី ស្រី ស៊ីណា អាចចាត់ជាប្រវត្តិសាស្រ្តក្នុងវិស័យយុត្តិធម៌ ដែលសំណងដល់គ្រួសារជនរងគ្រោះ ១លានដុល្លារ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់ទុកករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា អាចចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការមិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារ ជាអតិបរមាតាមការកំណត់ នៃច្បាប់នោះទេ ប៉ុន្តែថែមទាំងបានសម្រេចអំពីសំណង ដល់គ្រួសារនៃជនរងគ្រោះដែល បានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ។ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤, យុត្តិធម៌ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំ គឺបានមកដល់ហើយ។ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមកាត់ក្តីរឿងនេះ ដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្ត ដល់គ្រួសារអ្នករងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ, អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និង អ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ … Continue reading លោក កើត រិទ្ធ៖ ករណី ស្រី ស៊ីណា អាចចាត់ជាប្រវត្តិសាស្រ្តក្នុងវិស័យយុត្តិធម៌ ដែលសំណងដល់គ្រួសារជនរងគ្រោះ ១លានដុល្លារ