សត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុ របស់គោតមពុទ្ធ នឹងមកដល់កម្ពុជា ឆាប់ៗនេះ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានស្វាគមន៍ ចំពោះវត្តមានសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះ។ ការស្វាគមន៍របស់សម្តេចតេជោនេះ នាឱកាសអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ការស្វាគមន៍របស់សម្តេចតេជោនេះ ក្រោយពីលោកស្រីបញ្ជាក់អំពីគម្រោងផ្សេងៗ ដែលឥណ្ឌាបានជួយដល់កម្ពុជា លើគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុ របស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ សម្តេចក៏បានគូសបញ្ជាក់ពីទំហំពាណិជ្ជកម្មទ្វេភាគីថា មានការកើនឡើង ក៏ប៉ុន្តែមិនទាន់ស័ក្តិសមនឹងសក្តានុពលដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌាពង្រីកបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed