សម្តេចធិបតី ៖ ការកាត់ទោសឧកញ៉ា ស្រី ស៊ីណា ជាប់គុក៣១ឆ្នាំ និងពិន័យប្រាក់ជាង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានចូលទៅបាញ់សម្លាប់ គូដណ្តឹងមួយគូ ស្លាប់យ៉ាងអណោចអធម៌នៅក្នុងផ្ទះ នៅបុរីប៉េងហួត ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងពិន័យជាប្រាក់ជាង២លានដុល្លារ ផ្តល់ទៅកាន់គ្រួសារជនរងគ្រោះ គឺជាករណីទី១ ហើយក៏ជាសារសំខាន់មួយ សម្រាប់ជនទាំងឡាយ កុំឱ្យប្រព្រឹត្តខុសបែបនេះទៀត ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ នៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានឆ្លើយតបនឹងសាធារណៈមតិ​ ដែលសង្ស័យថា អាចនឹងមានការលួចលាក់ដោះលែងជនបង្ក ដែលមានងារជាឧកញ៉ានោះថា ប្រព័ន្ធតុលការ​ មិនអាចចេះតែយកនីតិវិធី នៃការដោះស្រាយ មកបង្ហាញនៅលើបណ្តាញសង្គមរហូតនោះទេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា … Continue reading សម្តេចធិបតី ៖ ការកាត់ទោសឧកញ៉ា ស្រី ស៊ីណា ជាប់គុក៣១ឆ្នាំ និងពិន័យប្រាក់ជាង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា