ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដី និងលើកតម្កើងកិត្យានុភាពជាតិនោះទេ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្រលាញ់ជាតិ អ្នកណាក៏ស្រលាញ់ដែរ តែសកម្មភាព និងការស្រលាញ់មិនត្រូវឱ្យបែកបាក់ជាតិនោះទេ។ សម្តេចបវរធិបតី បន្ដថា បញ្ហាព្រំដែន ត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយការចរចា ហើយការការពារជាតិ មិនមែនជាការស្រែកហ្វេសបុកនោះទេ។ សម្ដេច ថា រាជរដ្ឋាភិបាលមិនឆ្លើយឆ្លងលើហ្វេសប៊ុក មិនមែន រដ្ឋាភិបាលមិនគិតគូរលើរឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រដ្ឋាភិបាល មិនធ្វើការ … Continue reading សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ទោះសម្តេច មិនស្រែកតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed