ទស្សនៈនិងមតិ! តើក្មេងទំនើងមានពិត ឬជាផែនការរៀបចំដោយពួកឧទ្ទាម?
ភ្នំពេញ ៖ ក្រោយពីឃើញ សកម្មភាពក្មេងទំនើង ហាក់កម្រើឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយអាជ្ញាធរ មានសមត្ថកិច្ច ចេញបង្ក្រាបបានទាន់ ពេលវេលានោះ អ្នកវិភាគនយោបាយមួយរូបនៅកម្ពុជា បានបញ្ចេញទស្សនៈ និងមតិថា តើសកម្មភាព អុកឡុករបស់ក្មេងៗទាំងនេះ ពិតជាក្មេងទំនើង ឬមួយក៏ជាផែនការ រៀបចំដោយពួក ឧទ្ទាមក្រៅច្បាប់ ដែលរៀបចំឲ្យពួកក្មេងៗ ទាំងនេះចេញមកបង្កបញ្ហា ខណៈថ្ងៃ២៩ ធ្នូ និងថ្ងៃ៧ មករា ឆ្នាំ២០២៥ កាន់តែជិតចូលមកដល់? សម្រាប់ចំណាត់ការ របស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធចេញមកបង្ក្រាប ក៏ដូចជាដាក់ទោសតាមផ្លូវច្បាប់ លើក្រុមក្មេងទាំងនេះ អ្នកវិភាគខាងលើ ក៏សូមគាំទ្រចំពោះចំណាត់ការនេះ ។ ប៉ុន្តែអ្នកវិភាគរូបនេះ ក៏បានសំណូមពរថា គួរតែពិចារណាធ្វើតេស្តទឹកនោម រកសារធាតុគ្រឿងញៀន ពីក្រុមក្មេងទំនើងទាំងនេះផងដែរ ។ ប្រសិនបើធ្វើតេស្តឃើញ មានសារធាតុញៀននៅក្នុងខ្លួន តើមានថ្នាំបន្សាបដែរឬទេ?។ ជាមួយគ្នានេះដែរ អ្នកវិភាគក៏ដាក់ជាសំណួរថា តើអាជ្ញាធរបានបង្រ្កាបគ្រឿងញៀនអស់ហើយឬនៅ? ប្រាកដទេថា បុគ្គលជាសមត្ថកិច្ចរកស៊ីជួញដូរគ្រឿងញៀន ព្រោះកន្លងមកមន្ត្រីទទួលបន្ទុកគ្រឿងញៀនតែម្តងជួញដូរដាក់ខែ។ ពាក់ព័ន្ធគ្រឿងញៀនជាមួយនឹងក្មេងទំនើងនេះ អ្នកវិភាគនយោបាយដដែលនេះ ក៏បានឲ្យសាកល្បងដាក់ការវិភាគ ទៅជ្រុងផ្សេងទៀត ឲ្យបានជ្រៅថា … Continue reading ទស្សនៈនិងមតិ! តើក្មេងទំនើងមានពិត ឬជាផែនការរៀបចំដោយពួកឧទ្ទាម?
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed