លោកទូច សុឃៈ ៖ អ្នកមួលបង្កាច់ ថ្នាក់ដឹកនាំកម្ពុជា គឺគ្មានសីលធម៌ក្នុងខ្លួន
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកនៅក្រៅប្រទេស ដែលបានបញ្ចេញ សារប្រមាថមាក់ ងាយមកលើថ្នាក់ដឹកនាំកម្ពុជា ជាហូរហែរ នៅក្នុងរយៈពេលចុងក្រោយនេះ គឺគ្មានសីលធម៌នៅក្នុងខ្លួន ទាល់តែសោះ ។ ការលើកឡើង ទៅកាន់ក្រុមប្រឆាំង ជ្រុលនិយមនិរទេសខ្លួន នៅបរទេសនេះ ដោយសារពួកគេបានបង្កើតសារ និងព័ត៌មានក្លែង ក្លាយមួលបង្កាច់ដល់ អាយុជីវិតថ្នាក់ដឹកនាំក្រសួង និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កាលពីថ្ងៃ២៦ ធ្នូថា ពួកគេបង្កើតសារមួលបង្កាច់ ដល់អាយុជីវិត ដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង រាជរដ្ឋាភិបាលនេះ គឺមានចរឹកអមនុស្សធម៌ អគុណធម៌ គ្មានសីលធម៌ គឺសមជាមនុស្សនោះទេ ហើយក៏គ្មានក្រមសីលធម៌ សមជាអ្នកនយោបាយទាល់តែសោះដែរ។ លោកបញ្ជាក់ថា “សារនេះ គឺជាសារអសីលធម៌បំផុតមានលក្ខណៈប្រមាថមើលងាយអាយុជីវិតរបស់ថ្នាក់ដឹកនាំមួយរូប ហើយខ្ញុំនិងថ្នាក់ដឹកនាំដទៃទៀត កំពុងតែធ្វើការងារជាមួយលោក (លោក ស ថេត)ទាំងការងារផ្ទាល់ និងការងារជជែក តាមទូរស័ព្ទដៃជាមួយលោក ។ និយាយឲ្យខ្លីសារនេះ សូម្បីតែរូបចម្លាក់ក៏មិនជឿផង … Continue reading លោកទូច សុឃៈ ៖ អ្នកមួលបង្កាច់ ថ្នាក់ដឹកនាំកម្ពុជា គឺគ្មានសីលធម៌ក្នុងខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed