ក្រុមហ៊ុនអាមេរិក ប៉ងវិនិយោគ លើវិស័យ ថាមពល នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ីបផលអាមេរិក (Ripple Inc) បានបង្ហាញពីបំណងក្នុងការស្វែងរក នូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក​ និងនាំចូលនូវឧស្ម័នធម្មជាតិ តម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែក ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹងពី លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ។ ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក Chris Larsen បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក និងក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការស្នាក់នៅរាជធានីភ្នំពេញ និងបានលើកឡើងថា លោក បានមើលឃើញផ្ទាល់ អំពីភាពរីកចម្រើន និងការអភវិឌ្ឍយ៉ាងឆាប់រហ័ស នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុង មានសន្ទុះកើនឡើងជាលំដាប់ ។ … Continue reading ក្រុមហ៊ុនអាមេរិក ប៉ងវិនិយោគ លើវិស័យ ថាមពល នៅកម្ពុជា