កម្ពុជា តែងតែចង់ ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលរបស់កម្ពុជា បានបញ្ជាក់អះអាងសារជាថ្មីម្ដងទៀតថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការបញ្ជាក់អះអាងសារជាថ្មីនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ អនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Chris Larsen បានបញ្ជាក់បន្ថែមថា លោកនិងក្រុមគ្រួសារនឹងខិតខំ ធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនង អាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មី របស់ប្រធានាធិបតីDonald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា សម្តេចបានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. … Continue reading កម្ពុជា តែងតែចង់ ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក