រថយន្តក្រុងដឹកគ្រូបង្រៀន និងសិស្សជិត៧០នាក់ ដាច់ហ្រ្វាំង ចុះពីភ្នំគីរីរម្យ បុកដើមឈើ
ភ្នំពេញ ៖ កាលពីរសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ឃុំចំបក់ លេីខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យមានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដេីមឈេីចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ប៉ុន្តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់ជីវិត។ នេះបើតាមស្នងការខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លេីករណី គ្រោះថ្នាក់ខាងលេីនេះ តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ដឹងឲ្យដឹងថា ក្នុងរថយន្ដមានមនុស្សប្រមាណ ៦៨នាក់ ស្រី៤៣នាក់ ដែលបានដឹកកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំពោះការខូចខាតគ្រោះថ្នាក់មិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែរងរបួសស្រាល ធ្ងន់ចំនួន២នាក់ គឺ អ្នកបេីកបរ និងព្រូរថយន្ត។ មូលហេតុដែលបង្កជាគ្រោះថ្នាក់គឺរថយន្តពេលធ្វើដំណើរចុះពីលេីភ្នំគីរីរម្យ មកដល់ចំណុចខាងលេីរថយន្ដមានបញ្ហា ហ្រ្វាំងជាន់មិនជាប់ រួចអ្នកបេីកបរបានព្យាយាមបុកលេខ ដេីម្បីទប់ល្បឿន ចៃដន្យបានរេចង្កូតទៅផ្នែកម្ខាងផ្លូវរួចបានបុកដេីមឈេីទេីបទប់ជាប់។ បច្ចុប្បន្នលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានជួយសង្រ្គោះដោយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមកដល់ផ្នែកខាងក្រោមជេីងភ្នំ នៅឃុំត្រែងត្រយឹង ដោយសុខសុវត្ថិភាព … Continue reading រថយន្តក្រុងដឹកគ្រូបង្រៀន និងសិស្សជិត៧០នាក់ ដាច់ហ្រ្វាំង ចុះពីភ្នំគីរីរម្យ បុកដើមឈើ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed