ថវិកាជាតិឆ្នាំ២០២៥ ត្រូវតែជា “ថវិកានៃការបោះជំហាន ទៅមុខយ៉ាងស្វាហាប់”

ភ្នំពេញ ៖ ថវិកាជាតិឆ្នាំ២០២៥ ត្រូវតែជាថវិកា នៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈមោះមុតនិង ការប្តូរប្តេជ្ញ ក្នុងការឆ្លងកាត់និងជម្នះ លើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល ។ នេះបើតាមសេចក្តីថ្លែងហេតុ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីច្បាប់ថវិកាជាតិឆ្នាំ២០២៥ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមដាក់ ឲ្យប្រើប្រាស់កាលពីពេលថ្មីៗ ។ បើតាមសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាលដដែលគឺថា ក្នុងបរិការណ៍នេះ ថវិកាឆ្នាំ២០២៥ ត្រូវបានគិតគូរនិងរៀបចំឡើង ដើម្បីទ្រទ្រង់និរន្តរភាព នៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្ត នៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹង បរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេច ឲ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង៥ ដូច មានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយ សង្គម … Continue reading ថវិកាជាតិឆ្នាំ២០២៥ ត្រូវតែជា “ថវិកានៃការបោះជំហាន ទៅមុខយ៉ាងស្វាហាប់”