រដូវប្រាំងឆ្នាំ២០២៥ មានភ្លៀងកក់ខែ ច្រើនជាងឆ្នាំ២០២៤

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា ក្នុងរដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥នឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ២០២៤។ ការព្យាករណ៍របស់ក្រសួងធនធានទឹកនេះ យោងតាមស្ថានភាពវិវត្ត នៃសីតុណ្ហភាពនៅលើផ្ទៃមហា សមុទ្រប៉ាស៊ីហ្វិក ខាងលិច និង តំបន់អេក្វាទ័រដែលបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។ សេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ៣០ ធ្នូនេះឲ្យដឹងថា សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥ គឺថាសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយ ឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សាសេ និងមធ្យមអតិបរមា ៣០អង្សាសេ។ សេចក្តីជូនដំណឹងបន្តថា ចំពោះបរិមាណទឹកភ្លៀង … Continue reading រដូវប្រាំងឆ្នាំ២០២៥ មានភ្លៀងកក់ខែ ច្រើនជាងឆ្នាំ២០២៤